ដំណឹងល្អនៃ

ព្រះយេស៊ូវគ្រីស្ទ

មាន ៥ចំនុចសាមញ្ញ

1

ជាអំណោយឥតគិតថ្លៃពីស្ថានសួគ៌
វាជាអ្វីដែលមិនអាចមានអ្វីជាថ្នូរឬត្រូវអ្វីដើម្បីអោយសក្តិសមឡើយ។

*

សូមស្រមៃមើលនៅព្រឹកថ្ងៃខួបកំណើតរបស់អ្នក។ម្តាយរបស់អ្នកធ្វើអោយអ្នកភ្ញាក់ផ្អើលជាមួយនឹងអំណោយដ៏ថ្លៃ-គឺអាយហ្វូនទើបនឹងចេញ។អ្នកនិយាយថា "អូរ!អរគុណម៉ាក់!" ​បន្ទាប់មកអ្នកក៏លូកដៃចូលក្នុងហោប៉ៅដើម្បីយកលុយអោយទៅម្តាយអ្នក។ប្រសិនបើអ្នកអោយលុយទៅគាត់វិញ,តើវាជាអំណោយដែរទេ?មិនមែននោះឡើយ។ជាមួយគ្នានេះដែរការដែលព្យាយាមសងលុយវិញគឺជាការមើលងាយ។

ឬយើងអាចនិយាយថា ឪពុកម្នាក់ព្យាយាមលើកទឹកចិត្តកូនស្រីជំទង់របស់គាត់អោយប្រឹងប្រែងរៀនសូត្រដោយប្រាប់ថា "ប្រសិនបើកូនទទួលបានចំណាត់ថ្នាក់ A ប៉ានឹងទិញឡានសម្រាប់កាដូរបុណ្យណូអែលឆ្នាំនេះ។"

នៅចុងឆ្នាំនាងក៏ទទួលបានចំណាត់ថ្នាក់ A គ្រប់មុខ,ហើយវាគឺជាការពិតគាត់ពិតជាបានទិញឡានមែន។តើវាជាអំណោយមែនទេ?មិនមែនទេ។វាគឺជារង្វាន់សម្រាប់ការដែលនាងបានធ្វើ។

អំណោយត្រូវតែជាអ្វីដែលត្រូវបានផ្តល់អោយដោយឥតគិតថ្លៃហើយទទួលដោយឥតគិតថ្លៃដែរ។ប្រសិនបើអ្នកត្រូវតែសងថ្លៃនោះ,ឬធ្វើអ្វីមួយដើម្បីអោយទទួលបាននោះ-វាមិនមែនជាអំណោយនោះឡើយ។

ព្រះគម្ពីរបានប្រាប់យើងថា​ស្ថានសួគ៌(ជីវិតអស់កល្បជានិច្ច)គឺជាអំណោយដ៏ឥតគិតថ្លៃ:

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ។ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន។

អេភេសូ ២:៨-៩

ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។

រ៉ូម ៦:២៣

គ្មាននរណាម្នាក់ដែលសក្តិសមទទួលបានកន្លែងនៅក្នុងស្ថានសួគ៌នោះឡើយ។ហើយក៏គ្មាននរណាម្នាក់អាចនឹងធ្វើអ្វីដើម្បីនឹងទទួលបានដែរ។

គឺដោយព្រោះតែ…

2

មនុស្សគឺជាអ្នកមានបាប
គេមិនអាចនឹងជួយសង្រ្គោះខ្លួនគេបានឡើយ។

*

ឧទាហរណ៏អ្នកកំពុងតែធ្វើពងចៀនអូមេឡេត ដែលតម្រូវអោយមានស៊ុត ៦គ្រាប់។ហើយអ្នកគោះពងម្តងមួយដាក់ទៅក្នុងចាន។ហើយអ្នកក៏ចាប់យកមួយគ្រាប់ចុងក្រោយ,គោះវាដាក់ទៅក្នុងចាន។ភ្លាមនោះអ្នក៏ងាកក្បាលដើម្បីអេះច្រមុះ។ពងមួយគ្រប់នោះគឺជាពងស្អុយ។

អ្នកគ្មានជំរើសផ្សេងក្រៅពីបោះចោលពងទាំងនោះឡើយ។ទោះបីជាពងប្រាំគ្រាប់ទៀតល្អក៏ដោយ,ពងដែលស្អុយមួយគ្រាប់បានធ្វើស្អុយទាំងអស់ហើយ។

ដូចដែលអ្នកមិនមានពងចៀនអូមេឡេតអោយគ្រួសារដោយព្រោះតែពងស្អុយមួយគ្រាប់នោះ,យើងក៏មិនអាចនឹងនាំព្រះដ៏បរិសុទ្ធជាព្រះដែលផ្តល់ជីវិតមកទទួលយកយើងម្នាក់ដែលមានបាបបាននោះឡើយ។

កម្រិតនៃព្រះជាម្ចាស់ពិតជាខ្ពស់ខ្លាំងបំផុត។សម្រាប់ព្រះអង្គ,កំហឹងគឺដូចជាការសម្លាប់ដែរ,ការគិតអាស់អាភាសក៏ដូជជាសាហាយស្មន់។បាបគឺមិនមែនគ្រាន់តែជាអ្វីដែលយើងបានធ្វើតែប៉ុណ្ណោះទេ-តែគឺជាអ្វីៗដែលយើងគិត,និយាយ,ធ្វើឬសូម្បីតែមិនបានបំពេញនូវកម្រិតនៃព្រះជាម្ចាស់។

ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ

រ៉ូម ៣:២៣

"ប៉ុន្តែខ្ញុំគឺជាមនុស្សល្អ" អ្នកអាចនឹងគិតថា "ខ្ញុំបានយកចិត្តទុកដាក់ចំពោះគ្រួសារខ្ញុំ។ខ្ញុំបានធ្វើការស្ម័គ្រចិត្តក្នុងសហគមន៏។ខ្ញុំមិនបានលួចឬធ្វើបាបនរណាម្នាក់ទេ។ខ្ញុំពិតជាអាចចូលទៅក្នុងស្ថានសួគ៌បានមែនទេ?"

ប្រសិនបើអ្នកចង់ចូលទៅក្នុងស្ថានសួគ៌ដោយព្យាយាមរស់នៅអោយបានល្អ,ហើយនេះជារបៀបដែលធ្វើអោយបានល្អព្រះយេស៊ូវមានព្រះបន្ទូលថា,អ្នកត្រូវ:

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

ម៉ាថាយ ៥:៤៨

កម្រិតដែលអាចអនុញ្ញាតអោយចូលទៅក្នុងស្ថានសួគ៌បាននោះគឺជាសេចក្តីគ្រប់លក្ខណ៏ទាំងគ្នុងគំនិតនិងការប្រព្រឹត្តិ។សង្ខេបអោយខ្លី,​អ្នកត្រូវតែព្យាយាមអោយបានគ្រប់លក្ខណ៏ដូចជាព្រះ។វាពិតជាលំបាកខ្លាំងណាស់សម្រាប់ដែលអាចមានកម្រិតយ៉ាងបាននោះ។

ក៏ការប្រព្រឹត្តិរបស់យើងមិនអាចជួយសង្រ្គោះយើងបានដោយព្រោះតែ…

3

ព្រះទ្រង់ជាំព្រះដ៏ពោរពេញដោយក្តីស្រឡាញ់ហើយជាព្រះដ៏សុចរិត។

*

សូមស្រមៃថាមនុស្សអាក្រក់ម្នាក់សម្រេចចិត្តក្នុងការប្លន់ធនាគារមួយ។គាត់ដើរទៅបញ្ជរបេលាហើយផ្ជង់កាំភ្លើងដាក់នាងហើយស្រែកបង្ខំអោយនាងប្រមូលលុយអោយ:

នារីបេលានោះភ័យខ្លាចហើយក៏បានប្រគល់លុយទៅអោយ។

គាត់បានកើបលុយដាក់ចូលទៅក្នុងថង់សំរាមហើយព្យាយាមសំដៅទៅរកទ្វារចេញ។ប៉ុន្តែគាត់ក៏បានជំពប់ជើងជាមួយនឹងកម្រាលព្រំហើយធ្លាក់កាំភ្លើង។សន្តិសុខធនាគារក៏ចាប់គាត់បាន។

នៅក្នុងតុលាការ,អង្គចៅក្រោមបានសួរចោរប្លន់នោះថា "តើអ្នកនឹងដោះសារយ៉ាងណាវិញ?"

"ជាប់ទោស" គាត់បានឆ្លើយតបក្នុងសម្លេងស្រាល។គាត់គ្មានជំរើសណាផ្សេងទៀតទេ។ភ័ស្តុតាងដែលមានប្រឆាំងនឹងគាត់វាមានច្រើនអនេក។

"អង្គចៅក្រមជាទីគោរព" ចោប្លន់នោះបន្តរ "នេះគឺជាកំហុសលើកទីមួយរបស់ខ្ញុំ។ខ្ញុំមិនបានធ្វើអោយអ្នកណាម្នាក់របួសនោះទេ។ធនាគារក៏បានប្រាប់របស់គេទាំងប៉ុន្មាននោះវិញដែរ។តើលោកអាចបំភ្លេចនូវអ្វីដែលខ្ញុំបានធ្វើហើយដោះលែងខ្ញុំបានទែ?"

តើចៅក្រមនោះយុត្តិធម៌ដែរទេប្រសិនបើដោះលែងចោរប្លន់នោះ?ទេគាត់គឺមិនសុចរិតនោះឡើយ។ចៅក្រោមត្រូវតែប្រកាន់ខ្ជាប់ចំពោះមុខច្បាប់ហើយច្បាប់គឺបញ្ជាក់ថាបុរសនោះមានទោសចំពោះករណីប្លន់ហើយត្រូវតែទទួលទោសទណ្ឌ។

ព្រះជាម្ចាស់ទ្រង់រិតតែសុចរិតជាងមនុស្សទាំងនោះទៅទៀត។ព្រះអង្គមិនអាចនហើយក៏នឹងមិនទតរំលងអំពើបាបយើងនោះឡើយ។

...ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង។

១យ៉ូហាន​៤:៨

ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ។

និក្ខមនំ ៣៤:៧

ហើយនេះគឺជាទុក្ខលំបាកយ៉ាងពិត:ព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងហើយព្រះអង្គទ្រង់មិនចង់ដាក់ទោសយើងនោះឡើយ។ប៉ុន្តែព្រះអង្គទ្រង់ក៏ជាព្រះដ៏សុចរិតហើយព្រះអង្គត្រូវតែដាក់ទោសចំពោះអំពោះបាបរបស់យើង។

ព្រះជាម្ចាស់បានដោះស្រាយនូវទុក្ខសោកមួយនេះដោយការបញ្ជូនព្រះយេស៊ូវ...

4

ព្រះយេស៊ូវគឺជាព្រះហើយជាមនុស្ស។
ព្រះអង្គត្រូវរងទោសជួយបាបរបស់យើងទាំងអស់គ្នា

*

ព្រះយេស៊ូវគឺជាព្រះដែលយកសាច់ឈាមជាមនុស្ស។ព្រះអង្គមិនមែនគ្រាន់តែជាមនុស្សល្អម្នាក់,មិនមែនជាហោរា,ហើយក៏មិនមែមត្រឹមតែជាគ្រូម្នាក់ប៉ុណ្ណោះទេ។

កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល(ព្រះយេស៊ូវ) ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ......ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់ គឺ​ជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញ​ជា​ព្រះគុណ និង​សេចក្តី​ពិត។

យ៉ូហាន ១:១,១៤

ព្រះជាម្ចាស់ទ្រង់ស្រលាញ់យើងទាំងអស់គ្នាប៉ុន្តែស្អប់អំពើបាបរបស់យើង។ព្រះអង្គសព្វព្រះទ័យក្នុងការរីករាយជាមួយនឹងទំនាក់ទំនងដ៏វិសេជាមួយនឹងយើងទាំងអស់គ្នា។ប៉ុន្តែអំពើបាបរបស់យើងគឺជារនាំងដែលញែកព្រះអង្គចេញឆ្ងាយពីយើង។

ដើម្បីដោះស្រាយបញ្ហារនេះ,ព្រះបានដកអស់ទាំងអំពើបាបរបស់យើង-អំពើបាបពីមុនអំពើបាបបច្ចុប្បន្នហើយក្នុងពេលខាងមុខទ្រង់បានយកទាំងអស់ដាក់លើព្រះយេស៊ូវ។ហើយព្រះអង្គបានដាក់ទោសដល់ព្រះយេស៊ូវដោយព្រោះតែអំពោះបាបយើងទាំងអស់គ្នា។

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។

អេសាយ ៥៣:៦​

ព្រះអង្គត្រូវបានប្រគល់ទៅក្នុងដៃមនុស្សឃោរឃៅដែលបានវាយដំហើយប្រមាថព្រះអង្គ។ទ្រង់ត្រូវបានគេដាល់,ទះហើយស្តោះដាក់។សាច់ព្រះអង្គបានដាច់រហែកដោយការវាត់នឹងរពាត់-ខ្សែតីនោះគឺមានងៀងដោយដែក។

មនុស្សជាច្រើនបានសើចចំអកដាក់ព្រះអង្គ,ម្កុដដែលធ្វើពីបន្លាត្រូវបានបំពាក់លើកេសាព្រះអង្គ។ដែកគោលដ៏មុតស្រួចបានបោះទំលុះព្រះហស្តហើយនឹងព្រះបាទាព្រះអង្គ-ទ្រង់ត្រូវគេឆ្កាងនៅលើឈើ។

ជាចុងក្រោយបន្ទាប់ពីព្រះអង្គបានបង់ថ្លៃលោះបាបហើយទ្រង់មានបន្ទូលថា "តេតេលេស្តៃ"ជាពាក្យដែលប្រើក្នុងជំនាន់នោះដេលមានន័យថា:បានបង់ថ្លៃរួចហើយ។

ព្រះយេស៊ូវបានសុគត។ប៉ុន្តែបីថ្ងៃក្រោយមកព្រះជាម្ចាស់បានប្រោសអោយទ្រង់រស់ពីសុគតឡើងវិញ។

មានន័យថាអំពើបាបរបស់អ្នកបានរងនូវការទទួលទោសរួចហើយ។តែបាបនោះមិនបានដាក់ទោសលើខ្លួនអ្នកនោះទេ។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងហើយបានរស់ពីសុគតឡើងវិញដើម្បីបង់ថ្លៃលោះសម្រាប់អំពើបាបយើងទាំងអស់គ្នាហើយដើម្បីបង់ថ្លៃកន្លែងសម្រាប់យើងនៅក្នុងស្ថានសួគ៌។កន្លែងនោះដែលព្រះអង្គប្រទានមកយើងដោយឥតគិតថ្លៃ។

ដូចដែលមានសាប៊ូដែលអាចសំអាតរាងកាយយើងប្រសិនបើយើងប្រើវា-អំណោយនោះគឺមានប៉ុន្តែវាមានប្រយោជន៏សម្រាប់យើងប្រសិនបើយើងទទួលវាតែ​ ប៉ុណ្ណោះ។

អំណោយមួយនេះគឺទទួលបានដោយសារសេចក្តីជំនឿ...

5

សេចក្តីជំនឿគឺជាគន្លឹះ
ដែលអាចបើកទ្វារស្ថានសួគ៌បាន

*

ឧបករណ៏សង្រ្គោះជីវិតព្យួរលើជញ្ជាំងស្រាប់ហើយ។

ដើម្បីចូលទៅក្នុងគណនីធនាគារខ្ញុំត្រូវតែបញ្ចូលលេខសំងាត់។ខ្ញុំអាចនឹងសាកល្បលេខសំងាត់ផ្សេងៗបាន។ប៉ុន្តែមានតែលេខសំងាត់ដែលត្រឹមត្រូវតែប៉ុណ្ណោះដែលអាចដំណើរការបាន។សេចក្តីជំនឿនៃសេចក្តីសង្រ្គោះគឺជាលេខសំងាត់តែមួយដែលអាចបើកទ្វារទៅស្ថានសួគ៌បាន។

តើអ្វីទៅជាសេចក្តីជំនឿនៃសេចក្តីសង្រ្គោះ?

អ្នកវិទ្យាសាស្រ្តម្នាក់អាចនឹងការពិតជាច្រើនអំពើទឹក,ប៉ុន្តែប្រសិនបើគាត់កំពុងតែលូននៅក្នុងទីរហោស្ថានហើយស្លាប់ដោយសារការស្រេកទឹកនោះ,ចំណេះដឺងដែលមានៅក្នុងខួរក្បាលមិនអាចជួយគាត់បានឡើយ។គាត់ត្រូវការផឹកទឹក។ការដែលទទួលស្គាល់ក្នុងខួរក្បាលថាពិតជាមានព្រះវត្តមាននៃព្រះនោះគឺមិនអាចសង្រ្គោះបាននោះឡើយ។

មុនពេលដែលយើងចាប់ផ្តើមធ្វើដំណើរនោះយើងអាចនឹងអធិស្ឋានសូមការការពារពីព្រះឬមុនពេលដែលប្រលងយើងអាចនឹងសូមអោយព្រះអង្គជួយ។ការដែលបែរកព្រះក្នុងពេលដែលមានសេចក្តីត្រូវការឬពេលជួបទុក្ខលំបាកនោះគ្រាន់តែជាជំនឿបណ្តោះអាសន្នតែ ប៉ុណ្ណោះ។

សេចក្តីជំនឿនៃសេចក្តីសង្រ្គោះមិនមែនគ្រាន់តែទទួលស្គាល់ថាពិតជាមានព្រះក្នុងខួរក្បាលតែប៉ុណ្ណោះទេ,ហើយក៏មិនមែនជាសេចក្តីជំនឿបណ្តោះអាសន្នដែរ។សេចក្តីជំនឿដ៏ពិតប្រាកដនោះគឺជាការទុក្ខចិត្តលើព្រះយេស៊ូវគ្រីស្ទតែមួយពេញមួយសម្រាប់ជីវិតអស់កល្បជានិច្ច។

គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា "លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង?"
គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង"

កិច្ចការ ១៦:៣០-៣១

សូមស្រមៃថាអ្នកកំពុងតែជិះទូក។អ្នកក៏បានឃើញព្យុះដ៏ធំមួយ។ហើយរលកដ៏ធំក៏បានបើកមកខ្ទប់នឹងទូកដ៏តូចរបស់អ្នក។ហើយក៏មានរលកមួយនោះវាយពន្លិចទូកអ្នកក៏ត្រូវបានអណ្តែតក្នុងទឹកដ៏សែនត្រជាក់ហើយអ្នកតោងជាប់នឹងបន្ទះក្តារដ៏កំសត់មួយ។

មានកាប៉ាល់មួយបានឃើញអ្នកហើយក៏បានប្រញាប់មកជិតអ្នក។កាពីតែនបានមកឈរនៅបង្កាន់ដៃហើយស្រែកថា "អេ!ខ្ញុំនឹងបោះឧបករណ៏ជួយសង្រ្គោះទៅអ្នក។ចាប់វាអោយជាប់!ហើយខ្ញុំនឹងទាញអ្នកមកទីសុវត្ថិភាព។"

ដូចគ្នានេះដែរ,ព្រះជាម្ចាស់បានទតឃើញយើងកំពុងតែលិចលង់ក្នុងបាបរបស់យើង។យើងគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីជួយខ្លួនឯងទេ។ហើយព្រះអង្គក៏ស្រែកឡើងថា​ "អញបានទម្លាក់ឧបករណ៏សង្រ្គោះជីវិតដល់ឯងហើយ។ទ្រង់មាននាមថាយេស៊ូវ។ចូរលះបង់បន្ទះក្តារនោះទៅ។ហើយចាប់ទ្រង់អោយជាប់ហើយអញនឹងទាញឯងមកទីសុវត្ថិភាព។"

យើងត្រូវតែធ្វើការជ្រើសរើស-ថាតើគួរតែបន្តរអោយបន្ទះ ក្តារនោះ(ការជួយសង្រ្គោះខ្លួនឯង)ឬបោះវាចោលហើយទុកចិត្តលើព្រះយេស៊ូវអោយបានសង្រ្គោះយើង។

ព្រះយេស៊ូវគឺជាផ្លូវតែមួយឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច។ព្រះអង្គទ្រង់គឺជាឧបករណ៏សង្រ្គោះជីវិតតែមួយរបស់ព្រះ។ដើម្បីអោយទទួលបាននូវអំណោយទាននៃជីវិតអស់កល្បជានិច្ចយើងត្រូវតែដាក់សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ។

តើអ្នកយល់ពីចំនុចទាំងនេះដែរទេ?

*

អ្នកមិនមែនអានអត្ថបទនេះដោយចៃដន្យនោះឡើយ។ព្រះជាម្ចាស់ស្រឡាញ់អ្នក។ព្រះអង្គសព្វព្រះទ័យក្នុងការ ផ្តល់ការអត់ទោសបាបដល់អ្នកហើយទីកន្លែងមួយក្នុងគ្រួសារព្រះអង្គដល់អ្នក។

តើអ្នកចង់ទទួលបានអំណោយទាននៃជីវិតអស់កល្បដែរឬទេ?

គ្មានការលំបាកអ្វីដែលត្រូវធ្វើនោះឡើយ។អំណោយទាននេះគឺអាចទទួលបានដោយការសូមតែប៉ុណ្ណោះ។

ប្រសិនបើចម្លើយរបស់អ្នកគឺ ចង់បាននោះ,សូមពោលពាក្យអធិស្ឋានដូចខាងក្រោម:

ឳព្រះយេស៊ូវអើយ។ខ្ញុំជាមនុស្សមានបាប។ខ្ញុំចង់បានអំណោយទានដ៏ឥតគិតថ្លៃរបស់ព្រះអង្គគឺជាជីវិតអស់កល្បជានិច្ច។ខ្ញុំជឿថាព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ។ខ្ញុំជឿថាព្រះអង្គបានសុគតជំនួសអំពើបាបរបស់ខ្ញុំ។ខ្ញុំជឿថាព្រះអង្គបានរស់ពីសុគតឡើងវិញ។ខ្ញុំសម្រេចចិត្តទុកចិត្តលើព្រះអង្គតែមួយប៉ុណ្ណោះ។សូមអរព្រះគុនសម្រាប់អំណោយទានដ៏ឥតគិតថ្លៃនៃជីវិតអស់ កល្បជានិច្ច។អាមែន។

នេះជាអ្វីដែលព្រះយេស៊ូវមានបន្ទូលទៅកាន់អ្នកបន្ទាប់ពីអ្នកអធិស្ឋានរួចហើយ:

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច

យ៉ូហាន ៦:៤៧

មានន័យថា យើងបានទទួលជីវិតអស់កល្បជានិច្ចភ្លាមបន្ទាប់ពីយើងទទួលជឿ។ដោយព្រោះតែអ្នកបានជឿអ្នកបានទទួលរួចហើយ។

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ។គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។

យ៉ូហាន ១:១២-១៣

ពេលនេះអ្នកគឺជាសមាជិកនៃគ្រួសារនៃព្រះហើយ។អ្វីដែលអ្នកធ្វើមិនអាចផ្លាស់ប្តូរបានទេ-ពេលណាដែលទាករកើតមកហើយនោះគឺមិនអាចត្រឡប់ទៅក្នុងផ្ទៃបានទេ។

អតិតកាលរបស់អ្នក,បច្ចុប្បន្នកាលហើយនឹងអនាគតកាលរបស់អ្នកបានអត់ទោសរួចហើយ។នៅក្នុងព្រះនេត្យនៃព្រះអ្នកគឺជា,ហើយនឹងនៅតែជាបរិសុទ្ធជារៀងរហូត។ដូចជាព្រះយេស៊ូវយ៉ាងនោះឯង។

អ្នកមិនមែនជាទាសករនៃភាពភ័យខ្លាចទៀតទេ…

ដូចជាកូននៅក្នុងរង្វង់ដៃឪពុកយ៉ាងនោះដែរ។

អ្នកគឺជា

កូននៃព្រះជាម្ចាស់